កម្ពុជា មានអ្នកស្លាប់កើនឡើង ៩១នាក់ហើយ ដោយសារជំងឺកូវីដ១៩ ខណៈរកឃើញអ្នកឆ្លងថ្មី ៨៨០នាក់!
ភ្នំពេញ៖ គិតត្រឹមល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងសរុបចំនួន ១៣,៦៤១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ១២,០៩០នាក់, អ្នកជាសះស្បើយ ៤,៩៨៦នាក់, អ្នកកំពុងសម្រាកព្យាបាល ៧,៥៥៧នាក់, អ្នកស្លាប់ ៩១នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់។
ក្រសួងបានបញ្ជាក់ថា សម្រាប់តួលេខថ្មី នៃអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៨០នាក់ថែមទៀត ខណៈអ្នកជំងឺ ២៨៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកឆ្លងទាំង ៨៨០នាក់ គឺជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរកឃើញនៅរាជធានីភ្នំពេញ ៥១៨នាក់, ខេត្តព្រះសីហនុ ១៨៧នាក់, ខេត្តកណ្តាល ៧៣នាក់, ខេត្តកំពង់ចាម ៣៩នាក់, ខេត្តបន្ទាយមានជ័យ ៣៦នាក់, ខេត្តកំពង់ស្ពឺ ៩នាក់, ខេត្តតាកែវ ៥នាក់, ខេត្តកំពង់ឆ្នាំង ៣នាក់, ខេត្តកំពង់ធំ ៤នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តកោះកុង ១នាក់, ខេត្តសៀមរាប ១នាក់ និងខេត្តត្បូងឃ្មុំ ១នាក់។
សម្រាប់អ្នកជាសះស្បើយទាំង ២៨៨នាក់វិញ ក្នុងនោះមានម្នាក់ ជាពលករមកពីប្រទេសថៃ និង២៨៧នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។