ថៃ នឹង​ផលិត​បានវ៉ាក់សាំង​កូ​វីដ​១៩ Siam Bioscience បានក្នុង​ឆាប់ៗ​នេះ​

​ថៃ​៖ Siam Bioscience (​សៀម បាយ​អូ សាយ​អិន​ស៍​) គឺជា​ក្រុមហ៊ុន​ទទួលបន្ទុក​ទិញ​បច្ចេកវិទ្យា​ពី​អង់គ្លេស​ក្នុង​ការផលិត​វ៉ាក់សាំង​កូ​វីដ​១៩ នៅ​ប្រទេស​ថៃ ដោយ​ក្នុងនោះ វ៉ាក់សាំង​អា​ស់ស្ត្រា​ហ្សេ​នេ​កា ដែល​ផលិត​នៅក្នុង​រោងចក្រ ប្រទេស​ថៃ​អាច​នឹង​ចេញ​ជា​រូបរាង​ពិតប្រាកដ នៅក្នុងពេល​ឆាប់ៗ​នេះ​។​

​ការរំពឹងទុក​ដែលថា​អាច​ចែកចាយ​វ៉ាក់សាំង​នេះ​ជា​បណ្ដើរៗ នៅ​ខែមិថុនា​នោះ ត្រូវបាន​បង្ហាញ​ឲ្យ​ដឹង​បន្ទាប់ពី​គណៈកម្មការ​ឱសថ និង​ចំណីអាហារ​បានផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន ចាប់ផ្ដើម​ដំណើរការ​សង្វាក់​ផលិតកម្ម​របស់ខ្លួន​។​ ​ក្រសួងសុខាភិបាល​ថៃ​បានដាក់​ផែនការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​៧០%​ឡើងទៅ សម្រាប់​ពលរដ្ឋ​រស់នៅ​តំបន់​ក្រហម (​ជាពិសេស ទីក្រុង​បាងកក​, ឆៀង​ម៉ៃ និង​ខេត្ត​ឈុន​បុរី​)​។ ​

ក្រសួង​នឹង​ទទួល​ចុះឈ្មោះ​តាម​អន​ឡាញ​នូវ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ចាប់ពី​ថ្ងៃទី​១ ខែឧសភា សម្រាប់​កា​រព​ន្លឿ​ន​នេះ​។ សម្រាប់​វ៉ាក់សាំង​ស់ស្ត្រា​ហ្សេ​នេ​កា ថៃ​ទិញ​ទាំង​បច្ចេកវិទ្យា​ផលិត និង​ទាំង​វ៉ាក់សាំង ក្នុងនោះ វ៉ាក់សាំង​នេះ និង​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់រ​បស់​ចិន​ត្រូវបាន​ថៃ​កំពុង​ចាក់​ជូន​ពលរដ្ឋ​ខ្លួន​។  ​ថៃ​ក៏​ត្រៀម​ទទួល​ការផ្គត់ផ្គង់​វ៉ាក់សាំង​ទាំងពីរ​នេះ​ថែមទៀត និង វ៉ាក់សាំង​អាមេរិក ភី​ហ្វៃ​សឺ និង វ៉ាក់សាំង​របស់​រុស្ស៊ី​ដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close