ប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣០គ្រាប់ នៅស្រុកបវេល
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣០គ្រាប់ នៅក្បែរដំបូកស្រែរបស់ខ្លួន។
យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំង ៣០គ្រាប់នោះ រួមមាន ក្បាល៦០nn ចំនួន២៩គ្រាប់ និងក្បាល១០០លី ចំនួន០១គ្រាប់។ ក្រោយពីចុះធ្វើការត្រួតពិនិត្យរួច ជំនាញបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឌបាលឃុំល្វា និងប្រគល់ជូនអង្គភាពស៊ីម៉ាក់(CMAC)ដើម្បីយកទៅកំទេចចោល ។
ជាមួយគ្នា អាជ្ញាធរស្រុកបវេល បានថ្លែងអំណរគុណដល់ប្រជាជនដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ចៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។