បិទផ្សារត្រាំខ្នារ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ដោយ​ផ្ទាល់ និង​ប្រយោលជាច្រើននាក់

អាជ្ញាធរខេត្តតាកែវ បានសម្រេចធ្វើការ​ផ្អាក​ការ​លក់ដូរទាំងអស់​នៅ​ក្នុង​ផ្សារត្រាំខ្នារ ស្ថិត​ក្នុងស្រុកបាទី ចាប់ពី​ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០២១ ក្រោយពីគេរកឃើញមានអ្នក​វិជ្ជមាន​វីរុស​កូវីដ​១៩ ដែលបានប៉ះពាល់ដោយ​ផ្ទាល់ និង​ប្រយោលជាច្រើននាក់។

ក្នុងនោះដែរ អាជីវករលក់ដូរ​នៅក្នុងផ្សារទាំងអស់ ត្រូវ​កំណត់​ឲ្យ​ផ្តល់វត្ថុសំណាក​រកមេរោគកូវីដ១៩ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ​២០២១នេះ។

ក្រៅពីការយកសំណាក អាជីវករ ព្រមទាំងក្រុមគ្រួសារ ត្រូវ​ធ្វើ​ចត្តាឡីស័កឲ្យ​បានត្រឹមត្រូវ​តាមការ​ណែនាំ​របស់ក្រសួងសុខាភិបាល ហើយ​ត្រូវហាមឃាត់ការជួបជុំប្រមូលផ្តុំមនុស្ស នៅ​ក្នុង​អំឡុងពេល នៃការអនុវត្ត​វិធានការ​ផ្អាកជាបណ្តោះអាសន្ននេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close