បិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃទៀត
កាលពីល្ងាចថ្ងៃម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ដោយបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ រយៈពេល៧ថ្ងៃទៀត ពោលគឺរហូតដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ការបន្តផ្អាកនេះ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
បើតាមការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថា ផ្សារមិនរៀបរយ ត្រូវបានរកឃើញថា គឺជាទីតាំងដែលងាយក្នុងការចម្លងជំងឺកូវីដ១៩ ដោយកន្លងមកគេក៏បានរកឃើញអាជីវករជាច្រើនបានឆ្លងជំងឺកូវីដ១៩ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។