ឥឡូវនេះ ប្រជាពលរដ្ឋដែលឆ្លងកាត់ខេត្តព្រៃវែង គឺឆ្លងកាត់បានធម្មតា ហើយអ្នកចូលមក​កាន់ខេត្តព្រៃវែង ក៏ចូលមកធម្មតា

ក្រោយពីមានការស្នើ​របស់សម្តេច​នាយករដ្ឋមន្រ្តី នៅ​ល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២១ម្សិលមិញ រដ្ឋបាល​ខេត្ត​ព្រៃវែង បាន​ធ្វើការ​កែសម្រួលនូវសេចក្តីជូនដំណឹងរបស់ខ្លួនដែលចេញកាលពីពេលមុន ដោយ​ពេលនេះ ប្រជាពលរដ្ឋទាំងអស់ដែលឆ្លងកាត់ខេត្តព្រៃវែង​ គឺអាចឆ្លងកាត់បានធម្មតា ហើយ​ចំពោះប្រជាពលរដ្ឋដែលចូលមកកាន់ទឹកដីខេត្តព្រៃវែង​ ក៏ចូលមកធម្មតា​ដោយត្រូវអនុវត្តតាមវិធានសុខាភិបាល​ ៣ការពារ​ ៣កុំ​ ។

តែក្នុងករណីបងប្អូនមកពីតំបន់ក្រហម​ តំបន់ផ្ទុះ ឬបងប្អូនមានរោគសញ្ញាគួរឲ្យសង្ស័យ​ អាជ្ញាធរនិងយកបងប្អូនមកធ្វេីចត្តាឡីស័ក​១៤ថ្ងៃ និងពិនិត្យសំណាកផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close