ដល់វេនខេត្តព្រះសីហនុ កំណត់តំបន់ក្រហម លឿង ទុំ និងលឿង
រដ្ឋបាលខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ បានធ្វើការកំណត់បែងចែកតំបន់ ក្រហម លឿងទុំ និងលឿង នៃការរាលដាលជំងឺកូវីដ១៩ រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។
ក្នុងនោះ «តំបន់ក្រហម» រួមមានភូមិសាស្រ្ត ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
«តំបន់លឿងទុំ» រួមមានភូមិសាស្រ្ត សង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៣ និងភូមិ៦ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
«តំបន់លឿង» រួមមានភូមិសាស្រ្តឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។