រដ្ឋមន្រ្តីក្រសួងកសិកម្ម ចាត់ឲ្យអភិបាលស្រុកតំបែរ ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់
ក្រោយទទួលដំណឹងថា នៅយប់ថ្ងៃទី៥ខែឧសភា ឆ្នាំ២០២១ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក៏មានករណីភ្លៀងខ្លាំង និងខ្យល់កន្ត្រាក់ផងដែរ ដែលបណ្តាលខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋចំនួន ២៨ គ្រួសារ ដែលក្នុងនោះ នៅឃុំតំបែរចំនួន០៩គ្រួសារ ឃុំចុងជាចចំនួន០៥គ្រួសារ ឃុំគោកស្រុក០៦គ្រួសារ ឃុំនាងទើត០៨គ្រួសារ ។
ក្នុងការឆ្លើយទៅនឹងបញ្ហាប្រឈម និងក្នុងគោលបំណងដើម្បីធ្វើការដោះស្រាយទុក្ខលំបាករបស់ប្រជាជនដែលទទួលរងគ្រោះមហន្តរាយនេះ ឲ្យបានទាន់ពេលវេលានោះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ បានចាត់បញ្ជាឲ្យលោក សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរ យកថវិការបស់ក្រុមការងារ ចំនួនប្រមាណ ៤ ៥០០ ០០០ រៀល ដើម្បីទិញសម្ភរ និងធ្វើការជួយជុលផ្ទះសម្បែងជូនប្រជាពលជាបន្ទាន់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ ដើម្បីប្រជាជនទទួលបានជម្រកសមរម្យជាប្រក្រតីឡើងវិញ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។