រដ្ឋបាលខេត្តត្បូងឃ្មុំ ៖ ដើមពោធិរលំដោយខ្យល់កន្ត្រាក់ មិនមែនដើមពោធិជើងខាល “ប្រវត្តស្នេហ៏ ទុំ និងទាវ“ នោះទេ
ដើម្បីជាការបកស្រាយនូវការភ័ន្តច្រឡំ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញជាសេចក្តីបំភ្លឺទៅដល់សាធារណជនថា ដើមពោធិដែលដួលរលំដោយសារខ្យល់កន្រ្តាក់កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ហើយដែលត្រូវមហាជននៅលើបណ្តាញសង្គមផ្អើលថា ជាដើមពោធិ៍ជើងខាល ប្រវត្តិស្នេហ៍ ទុំ និងទាវ នោះ គឺជាដើមពោធិ លោកតាក្រហមក ដែលមានចម្ងាយប្រមាណ ៧០ម៉ែត្រ ពីដើមពោធិ៍ជើងខាល ប្រវត្តិស្នេហ៍ទុំ និងទាវ។
យ៉ាងណាក៏ដោយ ពេលនេះ រដ្ឋបាលខេត្ត បានសហការជាមួយមន្រ្តីជំនាញ រៀបចំដាំដើមពោធិនោះឡើងវិញហើយ ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីថែរក្សាការពារបរិស្ថានបៃតង និងរក្សាប្រពៃណី ជំនឿ សាសនា របស់ដូនតាខ្មែរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។