អគ្គិភ័យយប់មិញនៅកំពង់ឆ្នាំង ៦នាក់ស្លាប់ក្នុងភ្លើង ព្រោះតែចេញមិនរួច
(កំពង់ឆ្នាំង) – មនុស្សចំនួន៦នាក់ ព្រមទាំងទារកក្នុងផ្ទៃផង ត្រូវគេរាយការណ៍ថា បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យដ៏មួយ កាលពីវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី៩ ខែឧសភា នៅចំណុចភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
បើតាមសមត្ថកិច្ចថា ពេលមានអគ្គិភ័យកើតឡើង មនុស្ស៦នាក់ និងទារកម្នាក់ទៀតនៅក្នុងផ្ទៃបានជាប់គាំងនៅខាងក្នុងផ្ទះ ចេញមិនរួច ទើបបណ្តាលអោយឆេះស្លាប់ទាំងអស់រួម និងសម្ភារៈក្នុងផ្ទះឆេះអស់គ្មានសល់។
ហើយមូលហេតុដែលបណ្តាលឲ្យឆេះនេះ ត្រូវសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនីក្នុងផ្ទះ ។
សូមបញ្ជាក់ថា ផ្ទះដែលឆាបឆេះខាងលើនោះ មានទំហំ ៧x១២ម៉ែត្រ ជារបស់ឈ្មោះ នន់សារ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។