នៅ​ទីបំផុត ប្រទេស​ឡាវ​ក៏មាន​ករណី​ស្លាប់​ដោយ​កូ​វីដ​១៩ ជា​លើកដំបូង​

​ឡាវ​គឺជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​តិច​បើ​ប្រៀបធៀប​និង​ប្រទេសជិតខាង ដូចជា កម្ពុជា វៀតណាម ថៃ​…​។ ប៉ុន្តែ​ឡាវ មិនមាន​ករណី​ស្លាប់​ម្នា​ក់ណា​ឡើយ នៅពេលនេះ​ឡាវ​មាន​អ្នកស្លាប់​ដំបូង​ដោយ​កូ​វីដ​១៩​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ បាន​ផ្សាយ​ថា ក្រសួងសុខាភិបាល​ឡាវ នៅ​ថ្ងៃអាទិត្យ ទី​០៩ ខែឧសភា ឆ្នាំ​២០២១​នេះ​បាន​រាយការណ៍​ពី​ករណី​អ្នកស្លាប់​ដំបូង​គេ​បំផុត​ដោយសារ COVID-19 នៅក្នុង​ប្រទេស​។​

​បើតាម​ក្រសួងសុខាភិបាល​ឡាវ ជនរងគ្រោះ​ខាងលើ​គឺជា​ស្ត្រី​ម្នាក់​មាន​អាយុ ៥៣​ឆ្នាំ ដែល​បាន​ចូល​សម្រាក​ព្យាបាល COVID-19 នៅឯ​មន្ទីរពេទ្យ​មួយ ក្នុង​ទីក្រុង​វៀង​ច័ន្ទ ចាប់តាំងពី​ថ្ងៃទី​៣០ ខែមេសា​មក​។ ក្រសួងសុខាភិបាល​ឡាវ នៅ​ថ្ងៃអាទិត្យ​នេះដែរ​ក៏បាន​ប្រកាស​ពី​គារ​រកឃើញ​អ្នក​ឆ្លង ៦៩​នាក់​បន្ថែមទៀត ផងដែរ​នាំឱ្យ​អ្នក​ឆ្លង COVID-19 នៅ​ទូទាំងប្រទេស​កើន​ដល់ ១,៣០២​នាក់ និង​ជាសះស្បើយ​ឡើងវិញ ២៣២​នាក់​។​

​គួរ​បញ្ជាក់ថា ប្រទេស​ឡាវ​បាន​រកឃើញ COVID-19 ចំនួន ២​ករណី​ជា​លើកដំបូង​បំផុត​កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​កន្លងទៅ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close