កម្ពុជា នឹង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ៥០​ម៉ឺន​ដូ​ស​ទៀត ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ ២០២១ កម្ពុជា នឹង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំនួន ៥០​ម៉ឺន​ដូ​ស​បន្ថែមទៀត​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ ២០២១ គឺ​ក្រសួងសុខាភិបាល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បាន​ចំនួន ១,៧៧៣,៩៩៤​ដូ​ស​ហើយ​។

​ដោយឡែក​ក្នុង​រយៈពេល​៩​ថ្ងៃ នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហម ក្រសួងការពារជាតិ ក៏បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៣៩​ម៉ឺន ៩៦១៧​នាក់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close