ពលរដ្ឋ៩៧% ចូលរួមអនុវត្តវិធានការការពារជម្ងឺឆ្លងកូវីដ-១៩ ក្នុងតំបន់ក្រហម នៅខណ្ឌ៧មករា
ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ រយៈពេលថ្ងៃពេញ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះអប់រំ ណែនាំដល់ប្រជាពលរដ្ឋ ឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល អំពីវិធីការការពារជម្ងឺឆ្លងកូវីដ-១៩ លាងដៃនិងសាប៊ូ, ជែល អាល់កុល និងត្រូវនៅក្នុងផ្ទះមិនអនុញ្ញាតឲ្យចេញក្រៅផ្ទះ តាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងតំបន់ក្រហម ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។
ជាលទ្ធផល ប្រជាពលរដ្ឋប្រហែល៩៧% បានចូលរួមអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការបិទខ្ទប់ការធ្វើដំណើរចេញពីតំបន់ក្រហម ក៍ដូចជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានល្អប្រសើរ គោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ទាំងការលាងដៃនិងសាប៊ូ , អាល់កុល រក្សាគម្លាត និងការរស់នៅក្នុងផ្ទះមិនចេញក្រៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។