ស្គាល់គ្នាតាម facebook តួប្រុស ហៅខាងស្រីឲ្យមកយកលុយចាយ ពេលមកដល់ហុចលុយ១០ដុល្លារចាប់អូសចូលបន្ទប់ រំលោភបានសំរេច
ខេត្តកណ្តាល៖មានហេតុការណ៍និងហួសចិត្តបានកើតឡើងកាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ ក្រោយពីបានទំនាក់ទំនងស្នេហាតាមឆាតជាមួយនារីម្នាក់លួងលោមរហូតបានរួមភេទគ្នាបីដង ដោយដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស» ប្រព្រឹត្តកាលពីថ្ងៃទី២៥ ឧសភា ២០១៨ កន្លងមក តាមមាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ ត្រូវផ្តន្ទាទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ ។
គួរបញ្ជាក់ថា ជនត្រូវចោទខាងលើ ឈ្មោះ សាក់ ចន្ថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ជាយោធា រស់នៅភូមិក្តាន់រយ ឃំុដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះ អាយុ១៦ឆ្នាំ រស់នៅខេត្តកណ្តាល។
ប្រភពនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានទាក់ទងគ្នាតាមឆាតទៅវិញទៅមករហូតត្រូវគ្នា ដោយនារីរងគ្រោះបានយល់ព្រមមកផ្ទះជនសង្ស័យ ហើយរួមភេទក្នុងបន្ទប់របស់ជនសង្ស័យ ។
ប្រភពបន្តថា លុះមកដល់ថ្ងៃទី៣១ កក្កដា ទើបដឹងដល់អាណាព្យាបាល មកដាក់ពាក្យបណ្តឹង ។ តាមការឆ្លើយបំភ្លឺក្មេងស្រីរងគ្រោះបានប្រាប់ថា ខ្លួនបានឆាតជាមួយគ្នាទៅវិញទៅមក ហើយជននោះបានសុំស្រឡាញ់ខ្លួន ក៏ហៅខ្លួនមកផ្ទះ ដើម្បីយកលុយចាយ។រូបខ្លួនក៏ព្រមមកដល់ផ្ទះ ហើយគាត់ (ជនសង្ស័យ)បានហុចលុយឱ្យ១០ដុល្លារ រួចទាញដៃខ្លួនចូលបន្ទប់រួមភេទតែម្តង។នាងថា ខ្លួនបានរួមភេទជាមួយជនសង្ស័យចំនួន៣ដងហើយ។
រីឯចម្លើយសារភាពជនសង្ស័យវិញថា ខ្លួនបានរួមភេទជាមួយនាង២ដងទេ ដោយការព្រមព្រៀងគ្នា។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។