ទាហាន​ស៊ីរីរក​ឃើញ​ឃ្លាំង​អាវុធ របស់​ក្រុម IS ផលិត​នៅ​ក្នុង​ប្រទេស​អីស្រាអែល

កម្លាំង​ទាហាន​ស៊ីរី ទើប​តែរក​ឃើញ​អាវុធ ផលិត​នៅ​ក្នុង​ប្រទេស​អីស្រាអែល តំបន់​ខ្ពង់រាបហ្គោឡែន ដែល​ក្រុម​ភេរវកម្ម IS ប្រើ​ប្រាស់​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើក​ម្លាំងទាហាន​រដ្ឋាភិបាល​ស៊ីរី។

ក្រោយ​ពេល​កម្លំាងទាហានអិស្លាមIS បាត់​បង់​ទឹក​ដី​ចុង​ក្រោយ​ដែល​ធ្លាប់​គ្រប់​គ្រង​នៅ​តំបន់​ភាគ​ខាង​លិច Dara’a កម្លាំង​ទាហាន​រដ្ឋាភិបាល​ស៊ីរី បាន​​ចាប់​ផ្តើម​​យុទ្ធនាការ បោសម្អាតទី​តាំង ដែល​ទើប​ដណ្តើម​បាន​​ដើម្បី​ធានា សុវត្ថភាព ដល់​ពលរដ្ឋ។

កម្លាំង​ទាហាន​ស៊ីរី SAA ក៏​បាន​រក​ឃើញ​ឃ្លាំង​អាវុធ ដ៏ធំ​មួយ របស់​ក្រុម IS ដែល​ភាគ​ច្រើន​ជា​អាវុធ​ផលិត​នៅ​ក្នុង​ប្រទេស​អីស្រាអែល។ ឃ្លាំង​អាវុធ​ដែល​បាន​រក​ឃើញ​ស្ថិត​នៅ​ក្នុង ស្រុក Koya និង Qusayer ដែល​ជា​តំបន់​ចុង​ក្រោយ រំដោះ​បាន​ពី​ដៃ​ក្រុម​ភេរវកម្ម។

អាវុធ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​អីស្រាអែល ក្នុង​នោះ​មាន​គ្រាប់​រំសែវ អាវុធ​បាញ់​រថក្រោះ កាំជ្រួច​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ និង​អាវុធ​ផ្សេងៗ​ទៀត​ជា​ច្រើន។​ក្រៅ​ពី​នេះ​ទាហាន​ស៊ីរី ក៏​បាន​រក​ឃើញ សម្ភារៈសុខាភិបាល​និង​ស្បៀង​អាហារ ផលិត​នៅ​ក្នុង​ប្រទេស​អីស្រាអែល និង សាឌីអារ៉ាប៊ី នៅ​ក្នុង​ស្រុក​ទាំង​ពីរ​ខាង​លើ។

ពាក់​ព័ន្ធ​​និង​ហេតុ​ការ​ខាង​លើ រដ្ឋមន្ត្រីការពារ​ជាតិ​អីស្រាអែល លោក Lieberman នៅ​ថ្ងៃ​ទី២ខែ​សីហា បាន និយាយ​ទៅ​កាន់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ជ័យ​ជំនៈ​របស់​រដ្ឋាភិបាល​ស៊ីរី គឺជា​ព័ត៌មាន​ល្អ សម្រាង់អីស្រាអែល ដោយ​សារតែ​​ប្រធានាធិបតី​អាលអាសាដ ជា​បុគ្គល​ដែល​អាច​សហការ​ដោះ​ស្រាយ​ បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់។

មាន​ប្រសាសន៍​ស្តីពី​ការ​ប្រឈម​មុខ ដាក់​គ្នា​ជាយូណាសមក​ហើយ​រវាង​អីស្រាអែល​និង​ស៊ីរី រដ្ឋមន្ត្រីការពារ​ជាតិ អីស្រាអែល បាន​បញ្ចាក់​ថា«ស្ថានភាព​បច្ចុប្បន្ន កំពុង​តែ​វិល​ត្រឡប់​ ទៅ​កាន់​សភាព​ដើម ដូច​កាលពី​មុន​សង្គ្រាម​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី ។

នេះ​ជា​សកម្មភាព មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ ដែល​អីស្រាអែល​បាន​បន្ទន់ឥរិយាបទ ទៅ​លើ ស៊ីរី ក្រោយ​ពេល​រដ្ឋាភិបាល​ស៊ីរី បាន​យក​ឈ្នះ​ទាំង​ស្រុង​ទៅ​លើក្រុមភេរវកម្ម ក្រោម​ការ​ជួយ​អន្តរគមន៍ពី​ក្រោយ​របស់​រុស្ស៊ី​។

ពាក់​ព័ន្ធ​​និង​ការរក​ឃើញ​អាវុធ​របស់​អីស្រាអែល​នៅ​ក្នុង​ឃ្លាំង​អាវុធ​របស់​ក្រុម IS មកទល​ពេល​នេះ​ភាគី​អីស្រាអែល​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ជុំ​វិញ​​ហេតុ​ការ​ទាំង​នោះ​ឡើយ ។

កន្លង​មក​រដ្ឋាភិបាល​ស៊ីរី និង​អ្នក​វិភាគ​តែង​តែ​ចោទ​ប្រកាន់​ អាមេរិក​និង​សម្ព័ន្ធ​មិត្ត អីស្រាអែល​គឺជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ជួយ​ដល់​កម្លាំង​ភេរវកម្ម បន្ត​ធ្វើ​សង្គ្រាម​វាយ​ប្រហារ​ជា​មួយ​ទាហាន​រដ្ឋាភិបាល​ស៊ីរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close