កម្ពុជា បន្ត​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ៤៨០​នាក់ ជាសះស្បើយ ៣៥០​នាក់ និង​មាន​ស្លាប់​ថ្មី ៥​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៤៨០​នាក់​ទៀត មាន​អ្នកជា​សះស្បើយ ៣៥០​នាក់ និង​មាន​អ្នកស្លាប់​ថ្មី ៥​នាក់​បន្ថែមទៀត​។

​ក្រសួង បាន​បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំង ៤៨០នាក់​នោះ គឺជា​ករណី​ឆ្លង​សហគមន៍ ៤៧០​នាក់ និង​ករណី​នាំចូល​ពី​ក្រៅប្រទេស ១០​នាក់​។ ចំណែក​អ្នក​ព្យា​ល​បាល​ជាសះស្បើយ ៣៥០​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​សម្រាក​ព្យា​ល​បាល​ផងដែរ​។

​គួរ​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​នេះ កម្ពុជា បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​កើន ២០ ២២៣​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប ៨ ១៧០​នាក់ និង​ស្លាប់​សរុប​កើន ១៣១​នាក់​ហើ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close