ឃាត់ខ្លួនមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ៣នាក់ និងពលរដ្ឋ ១៤នាក់ នៅស្រុកកំរៀង
ខេត្តបាត់ដំបង៖ កាលពីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះបង្រាបមុខសញ្ញានាំចេញដោយមិនស្របច្បាប់ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ខណៈប៉ុនប៉ងលួចឆ្លងដែនចូលទៅកាន់ប្រទេសថៃ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលឃាត់មនុស្សចំនួន ១៧នាក់ ស្រី្ត៥នាក់ ក្នុងនោះមានមុខសញ្ញាជាមេខ្យល់ចំនួន ៣នាក់។ក្រោយការឃាត់ខ្លួន សមត្ថកិច្ច បានបញ្ជូនជនទាំងនោះ ទៅការិយាល័យជំនាញស្រុកកំរៀង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។