រដ្ឋបាលរាជធានីភ្នំពេញ កំណត់បែងចែកតំបន់ក្រហម លឿងទុំ និងតំបន់លឿង ១សប្តាហ៍ទៀត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញដាក់ចេញវិធានការរដ្ឋបាលបន្តដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង សំរាប់រយៈពេល១សប្តាហ៍ទៀត គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣-១៩ ឧសភា ២០២១។
សូមរំលឹកថា ការកំណត់នូវតំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺសំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ក្នុងសហគមន៍។ «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ និង«តំបន់ពណ៌លឿង» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។