អាជ្ញាធរខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ១៦នាក់ទៀត ភាគច្រើនជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ
ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង កាលពីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានប្រកាសរកឃើញមនុស្សចំនួន ១៦នាក់បន្ថែមទៀត មានវិជ្ជមានជំងឺកូវីដ១៩ ដែលភាគច្រើនជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ។
រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មាននៅស្រុកស្វាយជ្រំ, ស្រុករមាសហែក និងមន្ដ្រីនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជាក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកសំណាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។