បញ្ជូនជនសង្ស័យ ៣នាក់ ទៅតុលាការ ករណីបង្កហិង្សាដោយប្រើអាវុធ
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងបាត់ដំបង បានបញ្ជូនមុខសញ្ញាជាជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (គប់ដោយដុំថ្ម និងពូថៅ) ទៅកាន់តុលាការ។
ជនសង្ស័យទាំង ៣នាក់នោះ ទី១-ឈ្មោះ ចាន់ ប៊ុនធឿន ហៅលីន ភេទប្រុស អាយុ ២២ឆ្នាំ, ទី២-ឈ្មោះ ឡេ ឡេង ហៅឡុង ភេទប្រុស អាយុ១៨ឆ្នាំ និទី៣-ឈ្មោះ ឈុំ សម្បត្តិ ហៅបាត់ ភេទប្រុស អាយុ១៩ឆ្នាំ។ ចំណែកវត្ថុតាងដកហូតបាន ពូថៅដងឈើ ប្រវែង៤៥សង់ទីម៉ែត្រចំនួន១។
សូមជម្រាបជូនថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (គប់ដោយដុំថ្ម និងពូថៅ) បានកើតឡើងនៅចំណុច ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលសកម្មភាពនេះ បង្កដោយក្រុមជនសង្ស័យខាងលើ ទៅលើជនរងគ្រោះឈ្មោះ សុខ សីហា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។