សត្វក្រៀលចុងក្រោយ បានចាកចេញពីតំបន់ការពារទេសភាពអន្លង់ព្រីងហើយ
នាថ្ងៃ៧ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃចុងក្រោយ ដែលសត្វក្រៀលចំនួន ១៣ក្បាល បានចាកចេញពីតំបន់ការពារទេសអន្លង់ព្រីង។ ដោយឡែកនៅថ្ងៃទី២៩ និង៣០ ខែមេសា ឆ្នាំ២០២១ អង្កការ BirdLife បានធ្វើជម្រឿនក្រៀលនៅតំបន់នេះ ដោយកត់ត្រាបានតែចំនួន ៣ក្បាលប៉ុណ្ណោះ។
អង្កការ BirdLife បានបញ្ជាក់ថា សត្វក្រៀលក្នុងប្រទេសកម្ពុជា នៅរដូវមិនបន្តពូជ (កំឡុងខែធ្នូ ដល់ខែឧសភា) និងធ្វើការបម្លាស់ទី ពីទីជម្រក ទៅទីតាំងតំបន់ដីសើមសំខាន់ៗមួយចំនួនដូចជា អន្លង់ព្រីង និងបឹងព្រែកល្ពៅជាដើម ដើម្បីរកចំណី។ ទន្ទឹមនឹងនេះ ដើម្បីដឹងពីចំនួននៃការកើនឬថយចុះ ការជំរឿនសត្វក្រៀលក៏បានត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូរហូតដល់ខែឧសភា។
ដោយឡែកតាមរយៈការជំរឿនក្នុងឆ្នាំ២០២១ នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ចំនួនសត្វក្រៀល ដែលកត់ត្រាបានខ្ពស់បំផុត គឺចំនួន ៩១ក្បាល ហើយលទ្ធផលជំរឿនខែមេសា ដែលបានកត់ត្រាមានចំនួនតែ៣ក្បាលតែប៉ុណ្ណោះ ដោយសារជិតឈានចូលទៅដល់រដូវបន្តពូជ ដែលជាកំឡុងពេលដែលសត្វក្រៀល ត្រូវត្រលប់ទៅទីជម្រកនៅតំបន់ខាងជើងនៃប្រទេសកម្ពុជា មានខេត្តព្រះវិហារ រតន គិរី ជាដើម។ តែទោះបីជាយ៉ាងណា លទ្ធផលនៃការជំរឿនក្រៀលក្នុងឆ្នាំនេះ ការកត់ត្រារបស់ក្រុមការងារឃើញថាមានការធ្លាក់ចុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។