ព្រឹកនេះ! រដ្ឋបាលខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ១០នាក់ទៀត
ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ១០នាក់ទៀត នៅក្នុងខេត្តរបស់ខ្លួន។
រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ១៩ថ្មីទាំង ១០នាក់នោះ គឺជាពលករវិលត្រលប់មកពីប្រទេសថៃម្នាក់ និងជាអ្នកឆ្លងក្នុងសហគមន៍ ៩នាក់ ដែលរកឃើញនៅថ្ងៃទី១១ ឧសភា ម្សិលមិញ។ ហើយអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ។
សូមជម្រាបថា ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ១៩សរុបចំនួន ៦៧នាក់ហើយ ក្នុងនោះព្យាបាលជាសះស្បើយ ២៩នាក់ និងកំពុងសម្រាកព្យាបាល ៣៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។