១​ថ្ងៃ​ម្សិលមិញ​! កម្ពុជា បន្ត​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ៤៧២​នាក់ រីឯ​អ្នកស្លាប់​កើនឡើង ៥​នាក់​ទៀត​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៤៧២​នាក់ និង​មាន​អ្នកជា​សះស្បើយ ៣៦៩​នាក់ រីឯ​អ្នកស្លាប់​បាន​កើនឡើង ៥​នាក់​បន្ថែមទៀត​។​

​ក្រសួងសុខាភិបាល បានបញ្ជាក់​ទៀតថា ករណី​ឆ្លង​ថ្មី​ទាំង ៤៧២​នាក់​នោះ គឺជា​ករណី​ឆ្លង​សហគមន៍ ៤៦៩​នាក់ និង​ករណី​នាំចូល​ពី​ក្រៅប្រទេស ៣​នាក់​។ ចំណែក​អ្នក​ព្យា​ល​បាល​ជាសះស្បើយ ៣៦៩​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​សម្រាក​ព្យា​ល​បាល​ផងដែរ​។​

​គួរ​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ កម្ពុជា បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​កើន ២០ ៦៩៥​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប ៨ ៥៩១​នាក់ និង​ស្លាប់​សរុប​កើន ១៣៦​នាក់​ហើ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close