រដ្ឋបាលខេត្ត​កំពង់ស្ពឺ បិទ​ខ្ទប់​ផ្នែក​ខ្លះ​ភូមិ​ចំនួន​២ ស្រុក​ភ្នំស្រួច ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​

​ខេត្តកំពង់ស្ពឺ​៖ រដ្ឋបាលខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ ម្សិលមិញ បានសម្រេច​បិទ​ខ្ទប់​ផ្នែក​ខ្លះ នៃ​ភូមិ​ពង្រ និង​ភូមិ​សំបួរ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ក្នុង​រយៈពេល​២​សប្តាហ៍ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១​នេះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ក្នុង​សេចក្តីសម្រេច​នោះ បញ្ជាក់ថា ការបិទ​ខ្ទប់​ផ្នែក​ខ្លះ នៃ​ភូមិ​ពង្រ និង​ភូមិ​សំបួរ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ និង​តំបន់​ផ្សេងទៀត​។

​ក្នុង​អំ​ឡុង​នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​នេះ ត្រូវ​ហាមឃាត់​ការធ្វើ​ធ្វើដំណើរ​ចេញពី​លំនៅដ្ឋាន ឬ​ទី​សំណាក​បច្ចុប្បន្ន លើកលែង​ក្នុង​ចាំបាច់​មួយចំនួន​ប៉ុណ្ណោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close