អភិបាលខេត្តកំពង់ស្ពឺ ដកហូតដីព្រៃជិត ២០០ហិកតា ពីក្រុមជនទុច្ចរិត ក្រោយមានការកាប់រានខុសច្បាប់
ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃ១កន្លែង មានផ្ទៃប្រមាណ ១៧១ហិកតា និង២៨អារ ស្ថិតក្នុងភូមិសាស្ត្រ ភូមិខ្តេះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយមានការកាប់រានទន្ទ្រានខុសច្បាប់ យកធ្វើជាកម្មសិទ្ធិពីក្រុមជនទុច្ចរិត។
ក្នុងសេចក្តីសម្រេចនោះ បញ្ជាក់ថា ទីតាំងដីព្រៃខាងលើ ស្ថិតនៅភូមិសាស្ត្រភូមភូមិខ្តេះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទទួលរងនូវកាប់គាស់ រុករាន ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធ។ ហើយទីតាំងដីព្រៃនេះ គឺស្ថិតនៅក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ អាជ្ញាធរខេត្តកំពង់ស្ពឺ បានទុកឱកាសឱ្យយក្រុមជនដែលបានកាប់គាស់រុករាន គ្រប់គ្រងដោយខុសច្បាប់ទាំងនោះ រយៈពេល៣០ថ្ងៃ ដើម្បីចូលខ្លួនតវ៉ាផងដែរ។
រដ្ឋបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធដោយខុសច្បាប់លើតំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធនានា ត្រូវអនុវត្តន៍ដីកានេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។