វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៣នាក់ទៀត
វៀតណាម៖ វៀតណាម គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ មានអ្នកឆ្លងជំងឺ Covid-19 ថ្មីៗនៅក្នុងស្រុកកើនឡើង៣៣នាក់បន្ថែមទៀត ដោយអ្នកឆ្លងទាំងអស់ស្ថិតនៅក្នុងតំបន់ធ្វើចត្តាឡីស័កនៅទីក្រុងដាណាំងភាគកណ្តាល ទីក្រុងហាណូយភាគខាងជើង និងខេត្តបាក់និញ។
វៀតណាម បានរកឃើញអ្នកឆ្លងជំងឺ Covid-19 ចំនួន ៦៤៤នាក់ នៅ១៦ខេត្ត-ក្រុង ចាប់តាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១មក។ កាលពីថ្ងៃពុធម្សិលមិញ អាជ្ញាធរសុខាភិបាលវៀតណាម ក៏បានអះអាងពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗ ៣០នាក់ផងដែរ នៅទីក្រុងដាណាំង ទីក្រុងហាណូយ និងខេត្តភាគខាងជើងពីរទៀត ។
ចាប់តាំងពីជំងឺឆ្លងនេះបង្ហាញខ្លួននៅប្រទេសវៀតណាមកាលពីដើមឆ្នាំមុនមក វៀតណាមបានរកឃើញអ្នកឆ្លងសរុប៣ពាន់៦៥៨នាក់ ក្នុងនោះរួមមានការឆ្លងក្នុងស្រុក២ពាន់២១៣នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។