គិត​ត្រឹម​ថ្ងៃនេះ​! កម្ពុជា រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ៤៤៦​នាក់ មាន​អ្នកជា​សះស្បើយ​រហូតដល់ ៩៨០​នាក់ រីឯ​អ្នកស្លាប់​កើនឡើង ៦​នាក់​ទៀត​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៤៤៦​នាក់ និង​មាន​អ្នកជា​សះស្បើយ​រហូតដល់ ៩៨០​នាក់ រីឯ​អ្នកស្លាប់​បាន​កើនឡើង ៦​នាក់​បន្ថែមទៀត​។​

​ក្រសួងសុខាភិបាល បានបញ្ជាក់​ទៀតថា ករណី​ឆ្លង​ថ្មី​ទាំង ៤៤៦​នាក់​នោះ គឺជា​ករណី​ឆ្លង​សហគមន៍ ៤៣១​នាក់ និង​ករណី​នាំចូល​ពី​ក្រៅប្រទេស ១៥​នាក់​។ ចំណែក​អ្នក​ព្យា​ល​បាល​ជាសះស្បើយ ៩៨០​នាក់​នោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​សម្រាក​ព្យា​ល​បាល​ផងដែរ​។​

​គួរ​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​នេះ កម្ពុជា បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​កើន ២១ ១៤១​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប ៩ ៥១៩​នាក់ និង​ស្លាប់​សរុប​កើន ១៤២​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close