ឃាត់ខ្លួនមេខ្យល់២នាក់ នាំពលករ ១៧នាក់ លួចឆ្លងដែនដោយខុសបម្រុងទៅប្រទេសថៃ
ខេត្តបាត់ដំបង៖ កាលពីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួនមនុស្សចំនួន ១៩នាក់ ខណៈកំពុងលួចឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានរកឃើញមុខសញ្ញាមេខ្យល់ចំនួន ២នាក់ ដែលបាននាំមនុស្សចំនួន ១៧នាក់ ឆ្លងដែនដោយខុសច្បាប់។ មរខ្យល់ទាំង២នាក់នោះ មានឈ្មោះ ផូ ផាត ហៅតៃ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង និងឈ្មោះ សា ផាត ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្រោយពេលសាកសួររួច នគរបាលស្រុកភ្នំព្រឹក បានរៀបចំកសាងសំណុំរឿងបញ្ជូនអនុវត្តតាមផ្លូវច្បាប់ រីឯពលករចំនួន ១៧នាក់ បាននាំយកទៅកាន់មណ្ឌលចត្តាឡីស័កកម្រិតទី១ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមវិធានសុខាភិបាលមុននឹងមានចំណាត់ការបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។