រដ្ឋបាលខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ថ្មី ១០នាក់ទៀត
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ចំនួន ១០នាក់ និងអ្នកជាសះស្បើយចំនួន ២៨នាក់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។
រដ្ឋបាលខេត្ត បញ្ជាក់ថា អ្នកជំងឺកូវីដ១៩ទាំង១០នាក់នេះ រួមមាន៖ នៅស្រុកបាធាយ ចំនួន ៦នាក់, ស្រុកស្រីសន្ធរ ១នាក់, ស្រុកស្ទឹងត្រង់ ១នាក់, ស្រុកព្រៃឈរ ១នាក់ និងស្រុកកងមាស ១នាក់។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់ដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។