អាជ្ញាធរខេត្ត​ព្រះសីហនុ បិទ​ទីតាំង ៤​កន្លែង​ទៀត ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូ​វីដ​១៩

​ខេត្ត​ព្រះសីហនុ​៖ អាជ្ញាធរខេត្ត​ព្រះសីហនុ នៅ​ព្រឹក ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង​ចំនួន ៤​កន្លែង នៅក្នុង​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ និង​ដាក់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​។​

​ទីតាំង​ចំនួន​៤ ដែល​សម្រេច​ឲ្យ​ផ្អាក​អាជីវកម្ម ជា​បណ្ដោះអាសន្ន​នោះ រួមមាន​៖
* ទី​១៖ កា​ស៉ី​ណូ​អន្ដរជាតិ​វួ​យ​នី​ស៉ឺ ស្ថិតនៅ​ផ្លូវ​២​ធ្នូ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​
* ទី​២៖ ផ្សារ​ទំនើប​ខ្នាតតូច ឡាន​ធាន​ហ្គូ​ជី​សាង​ឆឺង ស្ថិតនៅ​ផ្លូវ​ឯករាជ្យ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​
* ទី​៣៖ ធនាគារ​រួច​លី ស្ថិតនៅ​ផ្លូវ​២​ធ្នូ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​
* ទី​៤៖ សណ្ឋាគារ​យៀ​កឡាយ ស្ថិតនៅ​ផ្លូវ​២​ធ្នូ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​ការផ្អាក​អាជីវកម្ម​នូវ​ទីតាំង​៤​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដល់​បុគ្គលិក និង​ភ្ញៀវ​ដទៃទៀត និង​បានកំណត់​ឲ្យ​ផ្អាក​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃនេះ​តទៅ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close