ត្រឹមមួយថ្ងៃ! សមត្ថកិច្ច ឃាត់ខ្លួនមនុស្ស ៣២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ យ៉ាងហោចណាស់ជនសង្ស័យចំនួន ៣២នាក់ (ស្រី ៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៩ករណីទូទាំងប្រទេស នៅថ្ងៃទី១៦ ឧសភា ។
តាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៣២នាក់ រួមមាន៖ ជួញដូរ៧ករណី ឃាត់១៥នាក់ (ស្រី ៥នាក់) និងប្រើប្រាស់ ២ករណី ឃាត់១៧នាក់ (ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុប រួមមាន៖ មេតំហ្វេតាមីន(Ice)ចំនួន ១០១,៦០ក្រាម និង១៤កញ្ចប់តូច, មេតំហ្វេតាមីន(wy) ៣០,៥១ក្រាម, អ៊ិចស្តាស៊ី(mdma) ៩៧១,៧៧ក្រាម និងកេតាមីន(Ke) ៥៥៧៨,៩៥ក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។