មនុស្ស​ស្លាប់​ជិត ២០០​នាក់ ករណី​ផ្ទុះ​បាតុកម្ម​នៅ​ម​ជ្ឈ​ម​បូព៌ា

​ក្រោយ​ការវាយប្រហារ​របស់​ប្រទេស​អ៊ីស្រាអែល​ទៅលើ​ពួក​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ង​ហ្គា​ហ្សា នា​ប៉ុន្មាន​ថ្ងៃ​មកនេះ បាតុកម្ម​បានកើត​មាន​ឡើង​នៅក្នុង​បណ្តា​ប្រទេស​ឥស្លាម​ជាច្រើន​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា កាលពី​ចុង​សប្តាហ៍ ជាការ​តវ៉ា​ប្រឆាំងនឹង​និង​ទាមទារ​ឲ្យ​អ៉ី​ស្រា​អែល​បញ្ឈប់​ការវាយប្រហារ​នេះ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ស៊ីន​ហួរ​។

​ចំនួន​មនុស្ស​ស្លាប់​នៅ​ប៉ា​ឡេ​ស្ទី​ន ដោយសារតែ​វាយប្រហា​ជាថ្មី​របស់​អ៊ីស្រាអែល ដោយមាន​ទាំង​គ្រាប់​ផ្លោ​យ​ផ្តួលរ​លំបាក់​អគារ ប្រមាណ​៧​ថ្ងៃ​មកនេះ ផ្តើមចេញ​បុណ្យ​ទិវា​មួយ​នោះ បាន​កើន​ដល់​១៨១​នាក់​ហើយ ក្នុងនោះ ក៏មាន​ទាំង​កុមារ​ផង ខណៈ​អ្នករងរបួស​កើន​ដល់​១២២៥​នាក់ គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​១៦ ឧសភា​។

​អង្គការសហប្រជាជាតិ ថ្មីៗ​នេះ កំពុង​ដុតដៃ ដុតជើង ដោះស្រាយ​បញ្ហា​ជម្លោះ​គូរ​សត្រូវ​ចាស់​ទាំងពីរ​នេះ គឺ​អ៊ីស្រាអែល ជា​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក និង​ក្រុម​ប៉ា​ឡេ​ស្ទី​ន ដោយបាន​អំពាវនាវ​ឲ្យ​ឈប់​វាយប្រហារ​ជាបន្ទាន់​ផង​នោះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close