ខេត្តកំពង់ចាម បន្ដ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ៥​នាក់​ទៀត មកពី​ភ្នំពេញ​៣​នាក់ និង​ជា​ពលករ​មកពី​ថៃ ២​នាក់​

​ខេត្តកំពង់ចាម​៖ រដ្ឋបាលខេត្ត​កំពង់ចាម កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ បានប្រកាស​បញ្ជាក់​ពី​ការបន្ដ​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៥​នាក់​បន្ថែមទៀត ដែលជា​អ្នកដំណើរ​មកពី​ភ្នំពេញ ៣​នាក់ និង​ជា​ពលករ​មកពី​ប្រទេស​ថៃ ២​នាក់​។​

​រដ្ឋបាលខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ទៀតថា ទាំង​៥​នាក់​នេះ នៅ​ស្រុក​បាធាយ​ម្នាក់​, ស្រុក​ចំការលើ​ម្នាក់​, ក្រុង​កំពង់​ចា​ម្នាក់ និង​ស្រុក​កំពង់សៀម​២​នាក់​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​កំពង់ចាម សូម​អំពាវនាវ​ដល់​អ្ន​កពាក់​ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​ខាងលើ ត្រូវ​រួសរាន​ទំនាក់ទំនង​ទៅ​អាជ្ញាធរ ឬ​មណ្ឌល​សុខភាព ដែល​នៅ​កៀក​បំផុត​ដើម្បី​ពិនិត្យ​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ឲ្យ​បាន​ត្រឹមត្រូវ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close