តម្លៃប្រេង បន្តឡើងថ្លៃ ៥០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១
ភ្នំពេញ៖ ក្រសួងពាណីជ្ជកម្ម កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានជូនដំណឹងស្តីពីការកំណត់តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ មានតម្លៃ ៣,៨០០រៀលក្នុង១លីត្រ រីឯប្រេងម៉ាស៊ូតលក់តម្លៃ ៣,៤០០រៀល ក្នុង១លីត្រ។
ក្រសួង បញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្ដរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នឹងត្រូវលក់ ៣,៩៦០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា និង ៣,៥៦០រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ដើម្បីររួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈនៅកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន ទើបមានការបញ្ជុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារក្នុង១លីត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។