ទំនប់អាងទឹកខ្ពបគ្រួស នៅស្រុកបសេដ្ឋ ឡើងខ្ពស់ ០,៥០ម៉ែត្រ បណ្តាលឲ្យទ្វារទឹកស្វយ័ត រលាស់មួយប្រឡោះ
ខេត្តកំពង់ស្ពឺ៖ តាមរបាយការណ៍ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ដោយមានភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២១ និងបន្តធ្លាក់ភ្លៀងជាប់រហូតមក ធ្វើឲ្យទំនប់អាងទឹកខ្ពបគ្រួស ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិខ្នងភ្នំ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាំឲ្យទឹកនៅក្នុងអាងឡើងខ្ពស់ជាងកម្រិតរក្សាទុករហូតដល់ ០,៥០ម៉ែត្រ បណ្តាលឲ្យទ្វារទឹកស្វយ័ត រលាស់មួយប្រឡោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។