ថ្ងៃនេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ជាសះស្បើយច្រើនលើកដំបូង រហូតដល់ ១ ៣៣៧នាក់ ខណៈមានអ្នកឆ្លងថ្មី ៣៤៥នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីៗ ចំនួន ៣៤៥នាក់ ខណៈមានអ្នកជាសះស្បើយរហូតដល់ ១ ៣៣៧នាក់ និងមានអ្នកស្លាប់ ២នាក់ថែមទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣៤៥នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេសម្នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍។
សូមជម្រាបថា គិតត្រឹម ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២២ ៨៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៤ ៣៤៣នាក់ និងអ្នកស្លាប់កើនឡើង ១៥៦នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។