រដ្ឋបាលខេត្ត​កំពង់ចាម បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ថ្មី ៣៥​នាក់​ទៀត ភាគច្រើនជា​កម្មករ​រោងចក្រ​

ខេត្តកំពង់ចាម​៖ រដ្ឋបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ បានប្រកាស​បញ្ជាក់​ពី​ការរកឃើញ និង​បង្ហាញ​អត្ដ​សញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ៣៥​នាក់​បន្ថែមទៀត ដែល​ភាគច្រើន​ជា​កម្មករ កម្មការិនី​រោងចក្រ​។​

​រដ្ឋបាលខេត្ត បញ្ជាក់ថា អ្នកជំងឺ​កូ​វីដ​១៩​ទាំង ៣៥​នាក់ ដែល​ទើប​រកឃើញ​នេះ មាននៅ​ស្រុក​ជើងព្រៃ ១០​នាក់​, ស្រុក​បាធាយ ២២​នាក់ និង​ស្រុក​កំពង់សៀម ៣​នាក់​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ និង​ធ្លាប់​ប្រាស្រ័យ​ទំនាក់ទំនង​នឹង​អ្នកជំងឺ​កូ​វីដ សូម​ទៅពិនិត្យ​សុខភាព និង​យក​សំណាក​នៅ​មន្ទីរពេទ្យបង្អែក​ដែល​ស្ថិតនៅ​ជិត​ផ្ទះ ឬ​ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close