ពលរដ្ឋ​ថៃ សម្រុក​ចាក់​វ៉ាក់សាំង​ទេសចរណ៍ ស្របពេល​តម្រូវការ​កំ​ពុង​កើនឡើង​ខ្លាំង

​ថៃ​៖ ពលរដ្ឋ​ថៃ​មួយចំនួន​ដែល​មិន​ចង់​រង់ចាំ​ចាក់​វ៉ាក់សាំង COVID-19 ពី​រដ្ឋាភិបាល​របស់​ពួកគេ​នោះ បានសម្រេច​ចិត្ត​ជ្រើសរើស​ជម្រើស​ថ្មី​មួយ ដោយ​សុខចិត្ត​ចំណាយ​ប្រាក់​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ដើម្បី​បាន​ចាក់​វ៉ាក់សាំង ដែល​គេ​ហៅ «​វ៉ាក់សាំង​ទេសចរណ៍​» ។​

​បើតាម​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍ Unithai Trip លោក រ៉ា​ច​ផុល យ៉ា​ម​សាង ពលរដ្ឋ​ថៃ​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​២,៣០០​ដុល្លារ​ក្នុង​ម្នាក់ សម្រាប់​កញ្ចប់​ដំណើរ​កម្សាន្ត​ទេសចរណ៍​រយៈពេល​១០​ថ្ងៃ​ទៅកាន់​ទីក្រុង Los Angeles San Francisco និង​ទីក្រុង Las Vegas របស់​សហរដ្ឋអាមេរិក ជាទី​ដែល​ពួកគេ​អាច​ទទួលបាន​ការចាក់​វ៉ាក់សាំង COVID-19 ចាក់​តែមួយ​ដូ​សរ​បស់​ក្រុមហ៊ុន Johnson & Johnson ដោយ​ឥតគិតថ្លៃ ។​

​សូមបញ្ជាក់ថា តម្រូវការ​វ៉ាក់សាំង​បង្ការ​ជំ​ងឹ Covid-19 បាន​កើនឡើង​យ៉ាងគំហុក ស្រប​ពេលដែល​ប្រទេស​ថៃ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​រលក​ថ្មី នៃ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ ដែល​នេះ​ជំ​រុញឱ្យ​ពលរដ្ឋ​មួយចំនួន​ងាក​ទៅរក​កញ្ចប់​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស ដែលមាន​ភ្ជាប់​ជាមួយ​ការ​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close