កូនសត្វព្រៃចំនួន ៣ប្រភេទ ត្រូវបានសង្គ្រោះដំបូង ដោយអង្គការជីវិតសត្វស្លាបកម្ពុជា
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អង្គការជីវិតសត្វស្លាបកម្ពុជា-គម្រោងលំផាត់ បានប្រគល់សត្វព្រៃដែលបានសង្គ្រោះនិងមើលថែបណ្តោះអាសន្នទៅកាន់ក្រុមសង្គ្រោះសត្វព្រៃរហ័សដើម្បីធ្វើការថែបំប៉ន និងស្តារនិតិសម្បទារបន្តនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មុនពេលប្រលែងទៅកាន់ព្រៃធម្មជាតិវិញ។
សត្វព្រៃទាំងនេះ ត្រូវបានសង្គ្រោះដំបូងដោយការសហការរវាងអង្គការជីវិតសត្វស្លាបកម្ពុជា និងមន្ទីរបរិស្ថានខេត្តរតនគីរី។ សត្វព្រៃទាំងអស់ រួមមាន៖ កូនសត្វឆ្មាដាវចំនួនបីក្បាល កូនសត្វអកពស់ព្រៃចំនួនមួយក្បាល និងកូនសត្វកេងកងតូចចំនួនពីរក្បាល។
សត្វព្រៃទាំងអស់ជាសត្វដែលទទួលបានពីប្រជាពលរដ្ឋ និងការរឹបអូសពីនាក់បរបាញ់ដោយឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃលំផាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។