ថៃស្នើរឲ្យកម្ពុជា ជួយទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យលួចចូលជីករ៉ែមាស និងកាប់ឈើក្នុងទឹកដីរបស់គេ

ក្នុង​ជំនួប​ពិភាក្សារវាងយោធាថៃ និង​​កម្លាំង​ប៉ុស្តិន៍​នគរបាល​ព្រំដែន​ភ្នំព្រឹក នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២១នេះ ភាគីថៃបានសំណូមពរសុំឲ្យកម្លាំងខាងភាគីកម្ពុជា ជួយទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យលួចចូលជីករ៉ែមាស និងកាប់ឈើក្នុងទឹកដីរបស់ថៃបន្តទៀត។

ជាមួយ​គ្នានេះដែរ ភាគី​កម្ពុជាក៏​បានសំណូមពរទៅខាងភាគីថៃវិញ ដោយបើមានប្រជាពលរដ្ឋឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា សូមជួយផ្ដល់ដំណឹងឲ្យភាគីកម្ពុជាផង។

ចំពោះសំណូមពរ​ទាំងពីរនេះ ភាគីទាំងពីរបានឯកភាពគ្នាទាំងស្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close