រដ្ឋបាលរាជធានីភ្នំពេញបន្តវិធានការរដ្ឋបាលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែលើកនេះគ្មានតំបន់ក្រហមទេ
យោងតាមសេចក្តីសម្រេចដែលចេញផ្សាយនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបន្តវិធានការដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយចែកជា២តំបន់ គឺតំបន់លឿងទុំ និងតំបន់លឿង និងគ្មានតំបន់ក្រហមនោះទេ។
សម្រាប់តំបន់លឿងទុំ នឹងត្រូវបន្តអនុវត្តរយៈពេល១សប្តាហ៍ ដោយគិតចាប់ពីម៉ោងសូន្យថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ចំណែកតំបន់លឿង ត្រូវបន្តរយៈពេល ១៤ថ្ងៃ ដោយគិតពីម៉ោងសូន្យ ថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។