អាជ្ញាធរខេត្តតាកែវសម្រេចបិទផ្សារសំរោងយ៉ោងបណ្តោះអាសន្ន ក្រោយរកឃើញអាជីវករមួយចំនួនវិជ្ជមានកូវីដ១៩
ទីបំផុតទៅ នៅថ្ងៃនេះ រដ្ឋបាលខេត្តតាកែវ បានសម្រេចធ្វើការបិទជាបណ្តោះអាសន្នផ្សារសំរោងយ៉ោង ដែលស្ថិតនៅក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ចាប់ពីម៉ោង៥ព្រឹក ថ្ងៃទី២០ ខែឧសភានេះ ក្រោយពីគេតេសរករកឃើញអាជីវករនៅក្នុងផ្សារនេះជាច្រើននាក់វិជ្ជមានវីរុសកូវីដ១៩។
ជាមួយគ្នានេះដែរ អាជីវករនៅក្នុងផ្សារទាំងអស់ ត្រូវតម្រូវឲ្យទៅផ្តល់វត្ថុសំណាកវិភាគរកមេរោគកូវីដ១៩។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។