មនុស្ស​៥២​នាក់ ​រកឃើញឆ្លងជំងឺ​កូ​វីដ​១៩ នៅ​ខេត្តកំពង់ចាម​

​ខេត្តកំពង់ចាម​៖ រដ្ឋបាលខេត្ត​កំពង់ចាម នី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ នេះ​បានប្រកាស​ព័ត៌មាន ស្តីពី​ករណី​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៥២​នាក់​ទៀត​។​

​រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា អ្នក​វិជ្ជមាន​កូ​វីដ​១៩ ទាំង​៥២​នាក់​នោះ មានកម្ម​ការិនី ៥១​នាក់ (​ស្រុក​បាធាយ ០៩​នាក់​, ស្រុក​ជើងព្រៃ ២៨​នាក់ ស្រុក​ព្រៃឈរ ១២​នាក់ មកពី​ខេត្តកំពង់ធំ ០១​នាក់ និង​ខេត្តកណ្តាល ០១​នាក់​) និង​ម្តាយ​អ្នកជំងឺ​កូ​វីដ​-១៩ ស្រុក​កងមាស ០១​នាក់ ដែល​រកឃើញ​ក្នុង​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ និង​ធ្លាប់​ប្រាស្រ័យ​ទំនាក់ទំនង​នឹង​អ្នកជំងឺ​កូ​វីដ សូម​ទៅពិនិត្យ​សុខភាព និង​យក​សំណាក​នៅ​មន្ទីរពេទ្យបង្អែក​ដែល​ស្ថិតនៅ​ជិត​ផ្ទះ ឬ​ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close