រដ្ឋបាល​ខេត្តកណ្ដាល បន្ដ​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ​ទាំងអស់ ក្នុង​ក្រុង​តាខ្មៅ រយៈពេល​៧​ថ្ងៃ​ទៀត​

​ខេត្តកណ្ដាល​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តកណ្ដាល បានសម្រេច​បន្ដ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​នូវ​ផ្សារ​ទាំងអស់ ក្នុងភូមិ​សាស្ដ្រ​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​សេចក្ដីសម្រេច​នេះ បានបញ្ជាក់​ទៀតថា ផ្សារ​រដ្ឋ​ទាំងអស់ ក្នុងភូមិ​សាស្ដ្រ​ក្រុង​តាខ្មៅ ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​បន្ដទៀត រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close