វៀតណាម រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៣០​ករណី​ទៀត

​វៀតណាម​៖ ចំនួន​អ្នក​ឆ្លង​សរុប​ចាប់តាំងពី​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩​នៅ​រលក​ថ្មី​កាលពី​ចុងខែ​មុន​មក វៀតណាម​មាន​អ្នក​ឆ្លង​វីរុស​នេះ​សរុប​១​ពាន់​៦៧៨​នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ទើប​រកឃើញ​អ្នក​ឆ្លង​ថ្មីៗ​ចំនួន​៣០​នាក់​ទៀត​នៅ​ខេត្ត​ភាគ​ខាងជើង​ចំនួន​៦ ។​

​ក្រសួងសុខាភិបាល​វៀត​ណា​ម កាលពី​យប់​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បានប្រកាស​ការរកឃើញ​អ្នក​ឆ្លង​ថ្មីៗ​ចំនួន​១០៩​នាក់ ភាគច្រើន​នៅ​បណ្តា​ខេត្ត​ភាគ​ខាងជើង ២​នាក់​នៅ​ទីក្រុង​ដា​ណាំង​ភាគ​កណ្តាល និង​ម្នា​ក់នៅ​ទីក្រុង​ហូជីមិញ​ភាគខាងត្បូង​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​កូ​វីដ​១៩​ចាប់ផ្តើម​វាយប្រហារ​ជាថ្មី​កាលពី​ថ្ងៃ​២៧ ខែមេសា​មក អ្នក​ឆ្លង​ថ្មីៗ​ចំនួន​១​ពាន់​៦៧៨​នាក់​ត្រូវបាន​រកឃើញ​នៅ​២៩​ខេត្ត​-​ក្រុង ក្នុងនោះ​រួមមាន​៦១៨​ករណី​នៅក្នុង​ខេត្ត​បាក់​យ៉ាង​ភាគ​ខាងជើង និង​៣៦១​នាក់​នៅ​ខេត្ត​បាក់​និ​ញ ។ ទីក្រុង​ហាណូយ​ត្រូវបាន​រកឃើញ​អ្នក​ឆ្លង​២៥៧​នាក់ រួមមាន​១១៨​នាក់​នៅ​មន្ទីរពេទ្យ​ចំនួន​ពីរ និង​ទីក្រុង​ហូជីមិញ​រកឃើញ​បីនាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close