កម្ពុជា បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មី ៤១៥នាក់ទៀត ខណៈមានអ្នកជា ៧៤៥នាក់ និងស្លាប់ ៥នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីៗ ចំនួន ៤១៥នាក់ ខណៈមានអ្នកជាសះស្បើយរហូតដល់ ៤៧៥នាក់ និងមានអ្នកស្លាប់ ៥នាក់ថែមទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤១៥នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៤នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈ។
សូមជម្រាបថា គិតត្រឹម ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២៣ ៦៩៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៥ ៧០០នាក់ និងអ្នកស្លាប់កើនឡើង ១៦៤នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។