ក្រសួងកសិកម្មស្នើឲ្យ​អាជ្ញាធរ​ជាប់​ព្រំដែន​ទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ពីវៀតណាម

នៅក្នុងលិខិតផ្ញើរជូនអភិបាលខេត្តព្រៃវែង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ហៅកាត់ថា ASF កំពុងឆ្លងរាលដាលនៅទូទាំងពិភពលោករួមទាំង នៅចិន វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជាផងដែរ។

ដូច្នេះ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះពីប្រទេសជិតខាង ក្រសួងស្នើដល់ខេត្តជាប់ព្រំដែនវៀតណាម សូម​ជួយទប់ស្កាត់ការនាំចូលសាច់ជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close