ឥណ្ឌា រង​ការវាយប្រហារ​ដោយ​ព្យុះ​ថ្មី​មួយទៀត ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​

​ឥណ្ឌា​ជា​ប្រទេស​ដែល​រង​ផលប៉ះបាល់​ខ្លាំងជាងគេ​ដោយ​កូ​វីដ​១៩ នាពេល​បច្ចុប្បន្ន ។ ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងទៅ​ឥណ្ឌា​មាន​ករណី​ឆ្លង​ថ្មីៗ​សរុប ២៧៦,១១០​នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​រយៈពេល​២៤​ម៉ោង និង​មាន​ចំនួន​អ្នកស្លាប់ ៣,៨៧៤​នាក់ ដែលជា​តួលេខ​ថយចុះ​បើ​ធៀប​នឹង​ថ្ងៃទី​១៩​ខែឧសភា​។​សរុប​ទូទាំងប្រទេស​ឥណ្ឌា​កើន​ដល់ ២៥.៧៧​លាន​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ២៨៧,១២២​នាក់​។​

​កន្លងមក​ថ្មីៗ​ឥណ្ឌា​ក៏បាន​ប្រឈម​នឹង​ព្យុះ​កំណាច Tauktae ដែល​បានសម្លាប់​ពល​ដ្ឋ​ដល់​ទៅ ១១០​នាក់ ។ ក្នុងពេល​នេះដែ​ឬ ព្យុះ​កំណាច​មួយទៀត​ក៏បាន​សំដៅទៅ​កាន់​តំបន់​ភាគ​ខាងកើត​ឥណ្ឌា​។​

​អាជ្ញាធរ​ឥណ្ឌា​នៅ​ថ្ងៃទី​២០ ខែឧសភា​បាន​ព្រមាន​ថា ព្យុះ​កំណាច​ថ្មី​មួយ​កំពុង​បោកបក់​មក លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល់ (Bay of Bengal) ដែល​ស្ថិតនៅ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ពោលគឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ព្យុះ​ស៉ី​ក្លូន​កំណាច​មួយ បាន​វាយប្រហារ​មកលើ​តំបន់ឆ្នេរ​សមុទ្រ ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ១១០​នាក់​បាត់​បង់ជីវិត​។​

​ព្យុះ​ស៊ីក្លូន​កំណាច​មាន​ឈ្មោះថា តក​តែ (Tauktae) បាន​បោកបក់​មកលើ​រដ្ឋ ហ្គូ​ចា​រ៉ា​ត (Gujarat) ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ ជាមួយ​ល្បឿន ១៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ វា​បាន​ថយចុះ​ឥទ្ធិពល​បន្តិច​វិញ​។

ទោះ​បែបនេះ​ក៏ដោយ វា​បាន​បង្ក​ឲ្យ​ផ្លូវថ្នល់​ជន់​លិច​, រលំ​ដើមឈើ​-​បង្គោល​អគ្គិសនី​, ប្រជាជន​ឥណ្ឌា​រាប់សែន​នាក់​ត្រូវ​ភៀសខ្លួន ហើយ​មនុស្ស​យ៉ាងតិច ១១០​នាក់ ក៏បាន​បាត់បង់​ជីវិត​ផងដែរ​នៅ​រដ្ឋ កឺ​រ៉ា​ឡា (Kerala), ហ្គ័​រ (Goa), មហា​រ៉ា​ស្ត្រា (Maharashtra) និង ហ្គូ​ចា​រ៉ា​ត (Gujarat)​។ វា​បាន​បន្សល់ទុក​នូវ​ការ​បំ​ផ្លិ​ញ​បំផ្លាញ ដ៏​ស្មុគស្មាញ​ជាច្រើន​សម្រាប់​ប្រទេសមួយ ដែល​កំពុង​ប្រឈមមុខ​ជាមួយនឹង​ការកើនឡើង នូវ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា (COVID-19) ដ៏​កាច​សាហាវ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close