៤ខែ ដើមឆ្នាំនេះ! កម្ពុជា នាំចេញផ្លែចេកស្រស់ជាង ១៦ម៉ឺនតោន ទៅទីផ្សារក្រៅប្រទេស
ភ្នំពេញ៖ យោងតាមរបាយការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល៤ ខែដំបូងដើមឆ្នាំ ២០២១នេះ ផ្លែចេកស្រស់ប្រមាណជាង ១៦ម៉ឺន ៦ពាន់តោន ត្រូវបាននាំចេញទៅទីផ្សារក្រៅប្រទេស ក្នុងនោះផ្លែចេកស្រស់ជាង ១៤ម៉ឺន ៤ពាន់តោន ត្រូវបានាំចេញទៅកាន់ប្រទេសចិន។
ដោយឡែក ផ្លែស្វាយស្រស់វិញត្រូវបាននាំចេញទៅទីផ្សារក្រៅប្រទេសជាង ១៤ម៉ឺន ២ពាន់តោន ក្នុងនោះនាំចេញទៅហុងកុងជាង ៤៦ម៉ឺនតោន និងក្រៅពីនោះ នាំចេញទៅនាំចេញទៅកូរ៉េ ជាង ១០០តោន នាំចេញទៅថៃជិត ២ម៉ឺនតោន និងនាំចេញទៅវៀតណាមជាង ១២ម៉ឺនតោន។
ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះដែរ កម្ពុជា នៅតែសម្រេចការនាំចេញផលិតផលកសិកម្ម ក្នុងកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ជាក់ស្តែងរយៈពេល៤ ខែដើមឆ្នាំ២០២១នេះ កម្ពុជា សម្រេចការនាំចេញផលិតផលកសិកម្ម ក្នុងបរិមាណនាំចេញសរុបជាង ៣លាន ៨សែនតោន ជាមួយនឹងទឹកប្រាក់សរុបជាង ២ពាន់លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។