បិទបញ្ចប់បំរាមគោចរនៅតំបន់លឿងក្នុងរាជធានីភ្នំពេញ
គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បម្រាមគោចរដែលមិនអនុញ្ញាឲ្យមានការធ្វើដំណើរ និងអាជីវកម្មចាប់ពីម៉ោង៨យប់ ដល់ម៉ោង៣ទាបភ្លឺនោះ ត្រូវបានបិទបញ្ចប់ហើយ តែសម្រាប់តំបន់លឿងក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ។ នេះបើតាមសេចក្តីសម្រេចដែលចេញដោយរដ្ឋបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មឡើងវិញ។
សូមអានសេចក្តីសម្រេច
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។